អភិធម្មបិដក កុសលត្តិកបរិត្តត្តិកៈ
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ នេវសេក្ខានាសេក្ខធម៌ ជាកុសល ជាបច្ច័យនៃនេវសេក្ខានាសេក្ខធម៌ ជាកុសល ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកសេក្ខត្តិកៈ ៥ កុសលត្តិកបរិត្តត្តិកៈ បរិត្តធម៌ ( មានសភាពតូចឆ្មារ ) ជាកុសល អាស្រ័យនូវ បរិត្តធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ បរិត្តធម៌ជាអព្យាកតៈ អាស្រ័យនូវបរិត្តធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ បរិត្តធម៌ ជាកុសលក្តី បរិត្តធម៌ជាអព្យាកតៈក្តី អាស្រ័យនូវបរិត្តធម៌ជាកុសល ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ បរិត្តធម៌ជាអកុសល អាស្រ័យនូវបរិត្តធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ បរិត្តធម៌ជា អព្យាកតៈ អាស្រ័យនូវបរិត្តធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ បរិត្តធម៌ ជាអព្យាកតៈ អាស្រ័យនូវបរិត្តធម៌ជាកុសលផង នូវ បរិត្តធម៌ ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ បរិត្តធម៌ ជាអព្យាកតៈ អាស្រ័យនូវបរិត្តធម៌ ជាអកុសលផង នូវបរិត្តធម៌ ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។