អភិធម្មបិដក កុសលត្តិកបរិត្តារម្មណត្តិកៈ
កុសលត្តិកបរិត្តារម្មណត្តិកៈ បរិត្តារម្មណធម៌ ( ធម៌មានអារម្មណ៍តូចឆ្មារ ) ជាកុសល អាស្រ័យនូវបរិត្តារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ បរិត្តារម្មណធម៌ជាអកុសល អាស្រ័យនូវបរិត្តារម្មណធម៌ ជាអកុសល ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ បរិត្តារម្មណធម៌ ជាអព្យាកតៈ អាស្រ័យ នូវបរិត្តារម្មណធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ មហគ្គតារម្មណធម៌ ( ធម៌មានអារម្មណ៍ដល់នូវសភាពធំ ) ជាកុសល អាស្រ័យនូវមហគ្គតារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ មហគ្គតារម្មណធម៌ ជាអកុសល អាស្រ័យនូវមហគ្គតារម្មណធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មហគ្គតារម្មណធម៌ជាអព្យាកតៈ អាស្រ័យនូវមហគ្គតារម្មណធម៌ ជាអព្យាកតៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។