អភិធម្មបិដក កុសលត្តិកហីនត្តិកៈ
អប្បមាណារម្មណធម៌ ( ធម៌មានអារម្មណ៍ប្រមាណមិនបាន ) ជាកុសល អាស្រ័យនូវអប្បមាណារម្មណធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អប្បមាណារម្មណធម៌ ជាអព្យាកតៈ អាស្រ័យនូវ អប្បមាណារម្មណធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ កុសលត្តិកបរិត្តារម្មណត្តិក ។ កុសលត្តិកហីនត្តិកៈ ហីនធម៌ ( ធម៌ថោកទាប ) ជាអកុសល អាស្រ័យនូវ ហីនធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់ ។ មជ្ឈិមធម៌ ( ធម៌យ៉ាងកណ្តាល ) ជាកុសល អាស្រ័យ នូវមជ្ឈិមធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មជ្ឈិមធម៌ជា អព្យាកតៈ អាស្រ័យនូវមជ្ឈិមធម៌ជាកុសល ទើបកើតឡើង ព្រោះហេ- តប្បច្ច័យ មជ្ឈិមធម៌ជាកុសលក្តី មជ្ឈិមធម៌ជាអព្យាកតៈក្តី អាស្រ័យនូវ មជ្ឈិមធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មជ្ឈិមធម៌ ជាអព្យាកតៈ អាស្រ័យនូវមជ្ឈិមធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ មជ្ឈិមធម៌ជាអព្យាកតៈ អាស្រ័យនូវមជ្ឈិមធម៌ ជាកុសល ផង នូវមជ្ឈិមធម៌ ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មជ្ឈិមធម៌ជាកុសល អាស្រ័យនូវមជ្ឈិមធម៌ជាកុសល ទើប កើតឡើង ព្រោះអារម្មណប្បច្ច័យ ។ មជ្ឈិមធម៌ជាអព្យាកតៈ អាស្រ័យនូវ មជ្ឈិមធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។