អភិធម្មបិដក កុសលត្តិកមិច្ឆត្តតិ្តកៈ

ក្បាលទី 81 · ទំព័រ 739

ក្នុងហេតុប្បច្ច័យ មានវារៈ ៤ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ បណីតធម៌ ( ធម៌ដ៏ឧត្តម ) ជាកុសល អាស្រ័យនូវ បណីតធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ បណីតធម៌ ជាអព្យាកតៈ អាស្រ័យនូវបណីតធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់ ។ ចប់ កុសលត្តិកហីនត្តិកៈ ។ កុសលត្តិកមិច្ឆត្តត្តិកៈ មិច្ឆត្តនិយតធម៌ ( ធម៌មានសភាពខុសនិងទៀង ) ជាកុសល អាស្រ័យនូវមិច្ឆត្តនិយតធម៌ជាអកុសល ទើបកើតឡើងព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ។ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់ ។ សម្មត្តនិយតធម៌ ( ធម៌មានសភាពត្រូវនិងទៀង ) ជាកុសល អាស្រ័យនូវសម្មត្តនិយតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ អនិយតធម៌ ( ធម៌មិនទៀង ) ជាកុសល អាស្រ័យនូវ អនិយតធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អនិយតធម៌ ជា អព្យាកតៈ អាស្រ័យនូវអនិយតធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតប្បច្ច័យ អនិយតធម៌ ជាកុសលក្តី អនិយតធម៌ ជាអព្យាកតៈក្តី អាស្រ័យ នូវអនិយតធម៌ជាកុសល ទើបកើតឡើង ដោយហេតុប្បច្ច័យ ។