អភិធម្មបិដក កុសលត្តិកមគ្គារម្មណត្តិកៈ
ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អនិយតធម៌ ជាអកុសល ជាបច្ច័យនៃ អនិយតធម៌ ជាអកុសល ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អនិយតធម៌ ជាអព្យាកតៈ ជាបច្ច័យនៃអនិយតធម៌ ជាអព្យាកតៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកមិច្ឆត្តត្តិកៈ ។ កុសលត្តិកមគ្គារម្មណត្តិកៈ មគ្គារម្មណធម៌ ( ធម៌មានមគ្គជាអារម្មណ៍ ) ជាកុសល អាស្រ័យនូវមគ្គារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មគ្គារម្មណធម៌ជាអព្យាកតៈ អាស្រ័យនូវមគ្គារម្មណធម៌ ជាអព្យាកតៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់ ។ មគ្គហេតុកធម៌ ( ធម៌មានមគ្គជាហេតុ ) ជាកុសល អាស្រ័យនូវមគ្គហេតុកធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។