អភិធម្មបិដក កុសលត្តិកអតីតត្តិកៈ

ក្បាលទី 81 · ទំព័រ 742

មគ្គាធិបតិធម៌ ( ធម៌មានមគ្គជាអធិបតិ ) ជាកុសល អាស្រ័យនូវមគ្គាធិបតិធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មគ្គាធិបតិធម៌ ជាអព្យាកតៈ អាស្រ័យនូវមគ្គាធិបតិធម៌ ជាអព្យាកតៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ កុសលត្តិកមគ្គារម្មណត្តិកៈ ។ កុសលត្តិកឧប្បន្នត្តិកៈ ឧប្បន្នធម៌ ( ធម៌ដែលកើតឡើងហើយ ) ជាកុសល ជាបច្ច័យ នៃឧប្បន្នធម៌ ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ ៧ ។ ចប់ កុសលត្តិកឧប្បន្នត្តិកៈ ។ កុសលត្តិកអតីតត្តិកៈ ឧ បច្ចុប្បន្នធម៌ ( ធម៌កើតឡើងចំពោះមុខ ) ជាកុសល ជាបច្ច័យ នៃបច្ចុប្បន្នធម៌ ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ ៧ ។ ចប់ កុសលត្តិកអតីតត្តិកៈ ។