អភិធម្មបិដក កុសលត្តិកអតីតារម្មណត្តិកៈ
កុសលត្តិកអតីតារម្មណត្តិកៈ អតីតារម្មណធម៌ ( ធម៌មានអារម្មណ៍ជាអតីត ) ជាកុសល អាស្រ័យនូវអតីតារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អតីតារម្មណធម៌ ជាអកុសល អាស្រ័យនូវអតីតារម្មណធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អតីតារម្មណធម៌ ជាអព្យាកតៈ អាស្រ័យនូវអតីតារម្មណធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ អតីតារម្មណធម៌ ជាកុសល ជាបច្ច័យនៃអតីតារម្មណធម៌ ជាកុសល ដោយហេតុប្បច្ច័យ ។ អតីតារម្មណធម៌ ជាអកុសល ជាបច្ច័យ នៃអតីតារម្មណធម៌ ជាអកុសល ដោយហេតុប្បច្ច័យ ។ អតីតារម្មណធម៌ ជាអព្យាកតៈ ជាបច្ច័យនៃអតីតារម្មណធម៌ជាអព្យាកតៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ អនាគតារម្មណធម៌ ( ធម៌មានអារម្មណ៍ជាអនាគត ) ជា កុសល អាស្រ័យនូវអនាគតារម្មណធម៌ ជាកុសល ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ អនាគតារម្មណធម៌ជាកុសល ជាបច្ច័យនៃអនាគតារម្មណធម៌ ជាកុសល ដោយហេតុប្បច្ច័យ ។