អភិធម្មបិដក កុសលត្តិកអជ្ឈត្តត្តិកៈ
រម្មណធម៌ជាអព្យាកតៈ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ជាអព្យាកតៈ ដោយ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកអតីតារម្មណត្តិកៈ ។ កុសលត្តិកអជ្ឈត្តត្តិកៈ ឧ អជ្ឈត្តធម៌ ( ធម៌ខាងក្នុង ) ជាកុសល អាស្រ័យនូវ អជ្ឈត្តធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អជ្ឈត្តធម៌ ជាអកុសល អាស្រ័យនូវអជ្ឈត្តធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អជ្ឈត្តធម៌ ជាអព្យាកតៈ អាស្រ័យនូវ អជ្ឈត្តធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនេះផងចុះ ។ អជ្ឈត្តធម៌ ជាកុសល ជាបច្ច័យនៃអជ្ឈត្តធម៌ ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អជ្ឈត្តធម៌ ជាអកុសល ជាបច្ច័យនៃ អជ្ឈត្តធម៌ ជាអកុសល ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អជ្ឈត្តធម៌ ជា អព្យាកតៈ ជាបច្ច័យនៃអជ្ឈត្តធម៌ ជាអព្យាកតៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។