អភិធម្មបិដក កុសលត្តិកអជ្ឈត្តារម្មណត្តិកៈ

ក្បាលទី 81 · ទំព័រ 747

ក្រៅ ជាអព្យាកតៈ ជាបច្ច័យនៃធម៌ខាងក្រៅ ជាអព្យាកតៈ ដោយហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកអជ្ឈត្តត្តិកៈ ។ កុសលត្តិកអជ្ឈត្តារម្មណត្តិកៈ អជ្ឈត្តារម្មណធម៌ ( ធម៌មានអារម្មណ៍ខាងក្នុង ) ជាកុសល អាស្រ័យនូវអជ្ឈត្តារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ពហិទ្ធារម្មណធម៌ ( ធម៌មានអារម្មណ៍ខាងក្រៅ ) ជាកុសល់ អាស្រ័យនូវពហិទ្ធារម្មណធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ចប់ កុសលត្តិកអជ្ឈត្តារម្មណត្តិកៈ ។