អភិធម្មបិដក កុសលតិ្តកសនិទស្សនត្តិកៈ
កុសលត្តិកសនិទស្សនត្តិកៈ អនិទស្សនសប្បដិឃធម៌ ( ធម៌មិនមានការឃើញតែប្រកបដោយ ការប៉ះពាល់ ) ជាអព្យាកតៈ អាស្រ័យនូវអនិទស្សន សប្បដិឃធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ អនិទស្សនអប្បដិឃធម៌ ( ធម៌មិនមានការឃើញ ទាំងមិន មានការប៉ះពាល់ ) ជាកុសល អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជា កុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អនិទស្សនអប្បដិឃធម៌ ជា អព្យាកតៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អនិទស្សនអប្បដិឃធម៌ ជាកុសលក្តី អនិទស្សនអប្បដិឃធម៌ ជាអព្យាកតៈក្តី អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អនិទស្សនអប្បដិឃធម៌ ជាអកុសល អាស្រ័យនូវអនិទស្សន អប្បដិឃធម៌ ជាអកុសល ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អនិទស្សនអប្បដិឃធម៌ ជាអព្យាកតៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន