អភិធម្មបិដក វេទនាត្តិកកុសលត្តិកៈ
វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ កុសលត្តិកសនិទស្សនត្តិកៈ ។ វេទនាត្តិកកុសលត្តិកៈ ធម៌ជាកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ ជាកុសល ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាកុសល ប្រកបដោយវេទនាមិនមែនជាទុក្ខ មិនមែនជាសុខ អាស្រ័យ នូវធម៌ជាកុសល ប្រកបដោយវេទនាមិនមែនជាទុក្ខ មិនមែនជាសុខ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ជាកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ជា កុសល ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ ។ ធម៌ជាកុសល ប្រកបដោយវេទនា មិនមែនជាទុក្ខមិនមែនជាសុខ ជាបច្ច័យនៃធម៌ជាកុសល ប្រកបដោយវេទនាមិនមែនជាទុក្ខ មិនមែនជាសុខ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ធម៌ជាអកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ ជាអកុសល ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយ ទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសល ប្រកបដោយវេទនា មិនមែនជាទុក្ខ មិនមែនជាសុខ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយវេទនា មិនមែនជាទុក្ខ មិនមែនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។