អភិធម្មបិដក វិបាកត្តិកកុសលត្តិកៈ

ក្បាលទី 81 · ទំព័រ 751

វិបកត្តិកកុសលត្តិកៈ ធម៌មានវិបាកធម៌ជាប្រក្រតី ជាកុសល អាស្រ័យនូវធម៌ មានវិបាកធម៌ជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ធម៌មានវិបាកធម៌ជាប្រក្រតី ជាអកុសល អាស្រ័យនូវធម៌ មានវិបាកធម៌ជាប្រក្រតី ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ មានវារៈ ១ ។ វិបាកធម៌ជាអព្យាកតៈ អាស្រ័យនូវវិបាកធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជាវិបាកនិង មិនមែនមានវិបាកធម៌ជាប្រក្រតី ជាអព្យាកតៈ អាស្រ័យនូវធម៌ មិនមែនជាវិបាក និងមិនមែនមានវិបាកធម៌ជាប្រក្រតីជាអព្យាកតៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ វិបាកធម៌ជាអព្យាកតៈ អាស្រ័យនូវធម៌ ជាវិបាក ជាអព្យាកតៈផង មិនមែនជាវិបាក និងមិនមែនមានវិបាកធម៌ជាប្រក្រតី ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ វិបាកត្តិកកុសលត្តិកៈ ។