អភិធម្មបិដក ឧបាទិន្ថត្តិកកុសលត្តិកៈ

ក្បាលទី 81 · ទំព័រ 752

ឧបទិន្នត្តិកកុសលត្តិកៈ អនុបាទិន្នុបាទានិយធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមមិនកាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន ) ជា កុសល អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ជាកុសល ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អនុបាទិន្នុបាទានិយធម៌ ជាអកុសល អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ឧបាទិន្នុបាទានិយធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេសមាន តណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន ) ជា អព្យាកតៈ អាស្រ័យនូវឧបាទិន្នុបាទានិយធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អនុបាទិន្នុបាទានិយធម៌ ជាអព្យាកតៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ១ ។ អនុបាទិន្នអនុបាទានិយធម៌ ( ធម៌ដែលកម្មប្រកបដោយ កិលេសមានតណ្ហាជាដើម មិនកាន់យកហើយ និងមិនជាប្រយោជន៍ ដល់ឧបាទាន ) ជាអព្យាកតៈ អាស្រ័យនូវអនុបាទិន្នអនុបាទានិយធម៌ ជា អព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់ បច្ច័យទាំងអស់ ។ ចប់ ឧបាទិន្នត្តិកកុសលត្តិកៈ ។