អភិធម្មបិដក សង្កិលិដ្ឋត្តិកកុសលត្តិកៈ
ក្បាលទី 81 · ទំព័រ 753
សង្កិលិដ្ឋត្តិកកុសលត្តិកៈ អសង្កិលិដ្ឋសង្កិកិលេសិកធម៌ ( ធម៌ដែលមិនសៅហ្មង តែ ប្រកបដោយសេចក្តីសៅហ្មង ) ជាកុសល អាស្រ័យនូវអសង្កិលិដ្ឋសង្កិលេសិកធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ ( ធម៌ដែលមិនសៅហ្មង ទាំងមិនប្រកបដោយសេចក្តី សៅហ្មង ) ជាកុសល អាស្រ័យនូវអសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ២ ។ សង្កិលិដ្ឋសង្កិលេសិកធម៌ ( ធម៌ដែលសៅហ្មង ទាំងប្រកបដោយ សេចក្តីសៅហ្មង ) ជាអកុសល អាស្រ័យនូវសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។