អភិធម្មបិដក វិតក្កត្តិកកុសលត្តិកៈ
អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអព្យាកតៈ អាស្រ័យនូវ អសង្កិលិដ្ឋសង្កិលេសិកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៥ ។ ចប់ សង្កិលិដ្ឋត្តិកកុសលត្តិកៈ ។ វិតក្កត្តិកកុសលត្តិកៈ ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជា មួយនឹងវិចារៈ អាស្រ័យនូវធម៌ ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ ធម៌ជាកុសល មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវ ធម៌ជាកុសល មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៤ ។ ធម៌ជាកុសល មិនមានវិតក្កៈ ទាំងមិនមានវិចារៈ អាស្រ័យនូវធម៌ ជាកុសល មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១១ ។ ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្ត ទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹង វិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្ត ទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាអកុសល មិនមានវិតក្កៈ មានត្រឹមតែ វិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ។ ធម៌ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្ត ទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹង វិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣៧ ។ ចប់ វិតក្កត្តិកកុសលត្តិកៈ ។