អភិធម្មបិដក អាចយគាមិត្តិកកុសលត្តិកៈ
ហេតុដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ មានវារៈ ១ គ្រប់បច្ច័យ ទាំងអស់ ។ ចប់ ទស្សនេនបហាតព្វហេតុកត្តិកកុសលត្តិកៈ ។ អាចយគាមិត្តិកកុសលត្តិកៈ ធម៌ជាកុសល ដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ ជាកុសលដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ ជាកុសល មិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ធម៌ជាអកុសល ដល់នូវការសន្សំកពូនឡើង អាស្រ័យនូវ ធម៌ ជាអកុសល ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ធម៌ជាអព្យាកតៈ មិនមែនដល់នូវការសន្សំកពូនឡើង និង មិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ ជាអព្យាកតៈ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូន ឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំង