អភិធម្មបិដក សេក្ខត្តិកកុសលត្តិកៈ

ក្បាលទី 81 · ទំព័រ 759

អស់ ។ ចប់ អាចយគាមិត្តិកកុសលត្តិកៈ ។ សេក្ខត្តិកកុសលត្តិកៈ សេក្ខធម៌ ( ធម៌ជារបស់សេក្ខបុគ្គល ) ជាកុសល អាស្រ័យនូវសេក្ខធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ នេវសេក្ខានាសេក្ខធម៌ ( ធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់ អសេក្ខបុគ្គល ) ជាកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់ បច្ច័យទាំងអស់ ។ នេវសេក្ខានាសេក្ខធម៌ជាអកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ សេក្ខធម៌ជាអព្យាកតៈ អាស្រ័យនូវសេក្ខធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។ បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់បច្ច័យទាំងអស់ផងចុះ ។ ចប់ សេក្ខត្តិកកុសលត្តិកៈ ។