អភិធម្មបិដក បរិត្តារម្មណត្តិកកុសលត្តិកៈ

ក្បាលទី 81 · ទំព័រ 761

បរិត្តារម្មណត្តិកកុសលត្តិកៈ កុសលធម៌ ជាបរិត្តារម្មណ៍ អាស្រ័យនូវកុសលធម៌ ជា បរិត្តារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ជាមហគ្គតារម្មណ៍ អាស្រ័យនូវកុសលធម៌ ជាមហគ្គតារម្មណ៍ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ កុសលធម៌ជាអប្បមាណារម្មណ៍ អាស្រ័យនូវកុសលធម៌ ជាអប្បមាណារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អកុសលធម៌ ជាបរិត្តារម្មណ៍ អាស្រ័យនូវអកុសលធម៌ ជា បរិត្តារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ជាមហគ្គតារម្មណ៍ អាស្រ័យនូវអកុសលធម៌ ជាមហគ្គតារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់ បច្ច័យទាំងអស់ ។ អព្យាកតធម៌ ជាបរិត្តារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ ជា បរិត្តារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជា មហគ្គតារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ ជាមហគ្គតារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ជាអប្បមាណារម្មណ៍ អាស្រ័យ នូវអព្យាកតធម៌ ជាអប្បមាណារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ៣ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ បរិត្តារម្មណត្តិកកុសលត្តិកៈ ។