អភិធម្មបិដក ហីនត្តិកកុសលត្តិកៈ
ក្បាលទី 81 · ទំព័រ 762
ហីនត្តិកកុសលត្តិកៈ កុសលធម៌ ជាកណ្តាល អាស្រ័យនូវកុសលធម៌ជាកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ដ៏ឧត្តម អាស្រ័យនូវ កុសលធម៌ដ៏ឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អកុសលធម៌ដ៏ថោកទាប អាស្រ័យនូវអកុសលធម៌ដ៏ថោក ទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ អព្យាកតធម៌ ជាកណ្តាល អាស្រ័យនូវអព្យាកតធម៌ ជា កណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ដ៏ឧត្តម អាស្រ័យនូវអព្យាកតធម៌ដ៏ឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មាន វារៈ ៥ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហីនត្តិកកុសលត្តិកៈ ។