អភិធម្មបិដក មគ្គារម្មណត្តិកកុសលត្តិកៈ

ក្បាលទី 81 · ទំព័រ 763

អកុសលធម៌ មានសភាពខុសនិងទៀង អាស្រ័យនូវអកុសល់ធម៌ មានសភាពខុសនិងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌មិនទៀង អាស្រ័យនូវអកុសលធម៌ មិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អព្យាកតធម៌ មិនទៀង អាស្រ័យនូវអព្យាកតធម៌មិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ចប់ មិច្ឆត្តត្តិកកុសលត្តិកៈ ។ មគ្គារម្មណត្តិកកុសលត្តិកៈ កុសលធម៌ជាមគ្គារម្មណ៍ អាស្រ័យនូវកុសលធម៌ ជាមគ្គារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ កុសលធម៌ ជា មគ្គហេតុកៈ អាស្រ័យនូវកុសលធម៌ ជាមគ្គហេតុកៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ កុសលធម៌ ជាមគ្គាធិបតិ អាស្រ័យនូវ កុសលធម៌ ជាមគ្គាធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១៧ ។ អព្យាកតធម៌ ជាមគ្គារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ ជា មគ្គារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកត-