អភិធម្មបិដក ឧប្បន្ថត្តិកកុសលត្តិកៈ

ក្បាលទី 81 · ទំព័រ 764

ធម៌ ជាមគ្គាធិបតិ អាស្រ័យនូវអព្យាកតធម៌ ជាមគ្គាធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ៥ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យ ទាំងអស់ ។ ចប់ មគ្គារម្មណត្តិកកុសលត្តិកៈ ។ ឧប្បន្នត្តិកកុសលត្តិកៈ កុសលធម៌ ដែលកើតឡើងហើយ ជាបច្ច័យនៃកុសលធម៌ ដែលកើតឡើងហើយ ដោយហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អកុសលធម៌ ដែលកើតឡើងហើយ ជាបច្ច័យនៃអកុសលធម៌ ដែលកើតឡើងហើយ ដោយហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តី ពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អព្យាកតធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃអព្យាកតធម៌ ដែលកើតឡើងហើយ ដោយហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ឧប្បន្នត្តិកកុសលត្តិកៈ ។