អភិធម្មបិដក អតីតត្តិកកុសលត្តិកៈ
ក្បាលទី 81 · ទំព័រ 765
អតីតត្តិកកុសលត្តិកៈ កុសលធម៌ ជាបច្ចុប្បន្ន ជាបច្ច័យនៃកុសលធម៌ ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ មានវារៈ ១ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ អកុសលធម៌ជាបច្ចុប្បន្ន ជាបច្ច័យនៃអកុសលធម៌ ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អព្យាកតធម៌ជាបច្ចុប្បន្ន ជាបច្ច័យនៃអព្យាកតធម៌ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ អតីតត្តិកកុសលត្តិកៈ ។ អតីតារម្មណត្តិកកុសលត្តិកៈ កុសលធម៌ មានអារម្មណ៍ជាអតីត អាស្រ័យនូវកុសលធម៌ មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មានអារម្មណ៍ជាអនាគត អាស្រ័យនូវកុសលធម៌ មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវកុសលធម៌ មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។