អភិធម្មបិដក អជ្ឈត្តារម្មណត្តិកកុសលត្តិកៈ
ធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តី ពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អកុសលធម៌ខាងក្នុង អាស្រ័យនូវអកុសលធម៌ ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ខាងក្រៅ អាស្រ័យនូវ អកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អព្យាកតធម៌ខាងក្នុង អាស្រ័យនូវអព្យាកតធម៌ ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ខាងក្រៅ អាស្រ័យនូវ អព្យាកតធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ អជ្ឈត្តត្តិកកុសលត្តិកៈ ។ អជ្ឈត្តារម្មណត្តិកកុសលត្តិកៈ កុសលធម៌ មានអារម្មណ៍ខាងក្នុង អាស្រ័យនូវកុសលធម៌ មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អកុសលធម៌ មានអារម្មណ៍ខាងក្នុង អាស្រ័យនូវអកុសលធម៌ មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ