អភិធម្មបិដក សនិទស្សនត្តិកកុសលត្តិកៈ
។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អព្យាកតធម៌មានអារម្មណ៍ខាងក្នុង អាស្រ័យនូវអព្យាកតធម៌ មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ អជ្ឈត្តារម្មណត្តិកកុសលត្តិកៈ ។ សនិទស្សនត្តិកកុសលត្តិកៈ ឧ កុសលធម៌ មិនមានការឃើញនិងមិនមានការប៉ះពាល់ អាស្រ័យនូវកុសលធម៌ មិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ អកុសលធម៌ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវអកុសលធម៌ មិនមានការឃើញ និងមិនមានការប៉ះពាល់ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ អព្យាកតធម៌ មិនមានការឃើញតែប្រកបដោយការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ អព្យាកតធម៌ ប្រកបដោយ ការឃើញ ទាំងប្រកបដោយការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌ មិនមាន ការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ អព្យាកតធម៌ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយ ការប៉ះពាល់ អាស្រ័យនូវអព្យាកតធម៌មិនប្រកបដោយការឃើញ តែប្រកបដោយ ការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ អព្យាកតធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក្តី អព្យាកតធម៌ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវ អព្យាកតធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៤ អព្យាកតធម៌ មិនប្រកបដោយ ការឃើញ តែប្រកបដោយការប៉ះពាល់ក្តី អព្យាកតធម៌ មិនប្រកបដោយការឃើញ ទាំងមិនប្រ