អភិធម្មបិដក ហេតុទុកហេតុសម្បយុត្តទុកៈ

ក្បាលទី 81 · ទំព័រ 775

សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ជាហេតុ មិនមានហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមានហេតុ ដោយហេតុប្បច្ច័យ ។ ធម៌ជាហេតុ មិនមានហេតុ ជាបច្ច័យនៃធម៌ជាហេតុ មិនមានហេតុ ដោយអារម្មណប្បច្ច័យ ធម៌ជាហេតុ មិនមានហេតុ ជាបច្ច័យនៃធម៌ មិនមែនជាហេតុ មិនមានហេតុ ដោយអារម្មណប្បច្ច័យ ។ ធម៌មិនមែនជា ហេតុ មិនមានហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមានហេតុ ដោយ អារម្មណប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមានហេតុ ជាបច្ច័យនៃធម៌ ជា ហេតុ មិនមានហេតុ ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ៤ ។ បញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ ហេតុទុកសហេតុកទុកៈ ។ ហេតុទុកហេតុសម្បយុត្តទុកៈ ធម៌ជាហេតុ ប្រកបដោយហេតុ អាស្រ័យនូវធម៌ ជាហេតុ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជា ហេតុ ប្រកបដោយហេតុ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាហេតុ ប្រកបដោយហេតុក្តី មិនមែន ជាហេតុ ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ ប្រកបដោយ ហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ ប្រកបដោយហេតុ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយហេតុផង មិនមែនជាហេតុ ប្រកបដោយ ហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។