អភិធម្មបិដក ហេតុទុកហេតុសហេតុកទុកៈ
ក្បាលទី 81 · ទំព័រ 777
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ ប្រាសចាកហេតុ អាស្រ័យនូវធម៌ជាហេតុ ប្រាសចាកហេតុផង មិនមែនជាហេតុ ប្រាសចាក ហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរបណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ ធម៌ជាហេតុ ប្រាសចាកហេតុ ជាបច្ច័យនៃធម៌មិនមែនជា ហេតុ ប្រាសចាកហេតុ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ៤ ។ បញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ ហេតុទុកហេតុសម្បយុត្តទុកៈ ។ ហេតុទុកហេតុសហេតុកទុកៈ ឧ ធម៌ជាហេតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ជាហេតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើត