អភិធម្មបិដក ហេតុទុកសប្បច្ចយទុកៈ

ក្បាលទី 81 · ទំព័រ 779

នូវធម៌ មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ធម៌មិនមែនជាហេតុ មិនមានហេតុ អាស្រ័យនូវធម៌មិនមែន ជាហេតុ មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកនហេតុសហេតុកទុកៈ ។ ហេតុទុកសប្បច្ចយទុកៈ ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យនូវធម៌ ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យ នូវធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យនូវធម៌ ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យផង មិនមែនហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។