អភិធម្មបិដក ហេតុទុកសនិទស្សនទុកៈ

ក្បាលទី 81 · ទំព័រ 780

ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាបច្ច័យនៃធម៌ ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ ហេតុទុកសប្បច្ចយទុកៈ ។ ហេតុទុកសង្ខតទុកៈ ធម៌ជាហេតុ ដែលបច្ច័យតាក់តែង អាស្រ័យនូវធម៌ជាហេតុ ដែលបច្ច័យតាក់តែង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ( ទុកៈនេះ ) ប្រហែលគ្នានឹងសប្បច្ចយទុកៈដែរ ។ ចប់ ហេតុទុកសង្ខតទុកៈ ។ ហេតុទុកសនិទស្សនទុកៈ ធម៌ជាហេតុ មិនមានការឃើញ អាស្រ័យនូវធម៌ជាហេតុ មិនមានការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ មិនមែនជាហេតុ មិនមានការឃើញ អាស្រ័យនូវធម៌ មិនមែនជាហេតុ មិន