អភិធម្មបិដក ហេតុទុកសប្បដិឃទុកៈ

ក្បាលទី 81 · ទំព័រ 781

មានការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជា ហេតុ មិនមានការឃើញ អាស្រ័យនូវធម៌ជាហេតុ មិនមានការឃើញផង មិនមែនជាហេតុ មិនមានការឃើញផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ ហេតុទុកសនិទស្សនទុកៈ ។ ហេតុទុកសប្បដិឃទុកៈ ធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ អាស្រ័យនូវធម៌ មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ធម៌ជាហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌ ជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជា ហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាហេតុ មិនមានការប៉ះពាល់ក្តី មិនមែនជាហេតុ មិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌ជាហេតុ មិនមាន