អភិធម្មបិដក ហេតុទុករូបីទុកៈ
ការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ មិន មានការប៉ះពាល់ អាស្រ័យនូវធម៌ មិនមែនជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ មិនមានការ ប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការប៉ះពាល់ផង មិនមែនជាហេតុ មិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ ហេតុទុកសប្បដិឃទុកៈ ។ ហេតុទុករូបីទុកៈ ធម៌មិនមែនជាហេតុ មានរូប អាស្រ័យនូវធម៌ មិនមែនជា ហេតុ មានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់ បច្ច័យទាំងអស់ ។ ធម៌ជាហេតុ មិនមានរូប អាស្រ័យនូវធម៌ជាហេតុ មិនមាន រូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជា ហេតុ មិនមានរូប អាស្រ័យនូវធម៌ មិនមែនជាហេតុ មិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ មិនមានរូប អា-