អភិធម្មបិដក ហេតុទុកលោកិយទុកៈ
ក្បាលទី 81 · ទំព័រ 783
ស្រ័យនូវធម៌ជាហេតុ មិនមានរូបផង មិនមែនជាហេតុ មិនមានរូបផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ ហេតុទុករូបីទុកៈ ។ ហេតុទុកលោកិយទុកៈ ធម៌ជាហេតុ ជាលោកិយ អាស្រ័យនូវធម៌ជាហេតុ ជា លោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែន ជាហេតុ ជាលោកិយ អាស្រ័យនូវធម៌ មិនមែនជាហេតុ ជាលោកិយ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ ជាលោកិយ អាស្រ័យនូវធម៌ ជាហេតុ ជាលោកិយផង មិនមែនជាហេតុ ជាលោកិយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនេះផងចុះ ។