អភិធម្មបិដក ហេតុទុកកេនចិវិញ្ញេយ្យទុកៈ
ធម៌ជាហេតុ ជាលោកុត្តរៈ អាស្រ័យនូវធម៌ជាហេតុ ជា លោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែន ជាហេតុ ជាលោកុត្តរៈ អាស្រ័យនូវធម៌មិនមែនជាហេតុ ជាលោកុត្តរៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ ជាលោកុត្តរៈ អាស្រ័យនូវធម៌ជាហេតុ ជាលោកុត្តរៈផង មិនមែនជាហេតុ ជាលោកុត្តរៈ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី ប្រហែល គ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ ហេតុទុកលោកិយទុកៈ ។ ហេតុទុកកេនចិវិញ្ញេយ្យទុកៈ កេនចិវិញ្ញេយ្យធម៌ ( ធម៌ដែលបុគ្គលគប្បីដឹងច្បាស់ដោយ វិញ្ញាណណានីមួយ ) ជាហេតុ អាស្រ័យនូវកេនចិវិញ្ញេយ្យធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។