អភិធម្មបិដក ហេតុទុកអាសវទុកៈ
សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ កេនចិនវិញ្ញេយ្យធម៌ជាហេតុ អាស្រ័យនូវកេនចិនវិញ្ញេយ្យធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកកេនចិវិញ្ញេយ្យទុកៈ ។ ហេតុទុកអាសវទុកៈ ធម៌ជាហេតុ ជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ ជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ ជាហេតុ ជាអាសវៈក្តី មិនមែនជាហេតុ ជាអាសវៈក្តី អាស្រ័យនូវធម៌ ជា ហេតុជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មិនមែនជាហេតុ ជាអាសវៈ អាស្រ័យនូវធម៌ មិនមែនជាហេតុ ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាហេតុ ជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ ជាអាសវៈផង មិនមែនជាហេតុ ជាអាសវៈផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន