អភិធម្មបិដក ហេតុទុកអាសវសម្បយុត្តទុកៈ

ក្បាលទី 81 · ទំព័រ 786

វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យ ទាំងអស់ ។ ធម៌ជាហេតុ មិនមែនអាសវៈ អាស្រ័យធម៌ជាហេតុ មិន មែនអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិន មែនជាហេតុ មិនមែនអាសវៈ អាស្រ័យនូវធម៌ មិនមែនជាហេតុ មិនមែន អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាហេតុ មិនមែនអាសវៈ អាស្រ័យនូវធម៌ ជាហេតុ មិនមែនអាសវៈផង មិនមែន ជាហេតុ មិនមែនអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកអាសវទុកៈ ។ ហេតុទុកអាសវសម្បយុត្តទុកៈ ធម៌ជាហេតុ ប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។