អភិធម្មបិដក ហេតុទុកអាសវសាសវទុកៈ
ក្បាលទី 81 · ទំព័រ 787
ធម៌ជាហេតុ ប្រាសចាកអាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកអាសវសម្បយុត្តទុកៈ ។ ហេតុទុកអាសវសាសវទុកៈ ធម៌ជាហេតុ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវធម៌ជាហេតុ ជាអាសវៈទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជា អាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិន មែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកអាសវសាសវទុកៈ ។