អភិធម្មបិដក ហេតុទុកអាសវអាសវសម្បយុត្តទុកៈ
ក្បាលទី 81 · ទំព័រ 788
ហេតុទុកអាសវអាសវសម្បយុត្តទុកៈ ធម៌ជាហេតុ ជាអាសវៈទាំងប្រកបដោយអាសវៈ អាស្រ័យ នូវធម៌ជាហេតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ធម៌ជាហេតុ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកអាសវអាសវសម្បយុត្តទុកៈ ។