អភិធម្មបិដក ហេតុទុកសារម្មណទុកៈ

ក្បាលទី 81 · ទំព័រ 789

ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកអាសវវិប្បយុត្តសាសវទុកៈ ។ ហេតុទុកឆគោច្ឆកទុកៈ អាស្រ័យនូវសំយោជនធម៌ ជាហេតុ។ អាស្រ័យនូវគន្ថធម៌ ជាហេតុ។ ជាឱឃៈ ជាហេតុ។ ជាយោគៈ ជាហេតុ។ អាស្រ័យនូវនីវរណធម៌ ជាហេតុ។ នោបរាមាសធម៌ ជាហេតុ អាស្រ័យ នូវនោបរាមាសធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ គោច្ឆកៈក្នុងបច្ច័យទាំងពួង បណ្ឌិតគប្បីឲ្យពិស្តារចុះ ។ ចប់ ហេតុទុកឆគោច្ឆកទុកៈ ។ ហេតុទុកសារម្មណទុកៈ សារម្មណធម៌ ( ធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ) ជា