អភិធម្មបិដក ហេតុទុកចិត្តទុកៈ

ក្បាលទី 81 · ទំព័រ 790

ហេតុ អាស្រ័យនូវសារម្មណធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ សារម្មណធម៌ មិនមែនជាហេតុ អាស្រ័យនូវសារម្មណធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ សារម្មណធម៌ជាហេតុ អាស្រ័យនូវសារម្មណធម៌ ជាហេតុផង នូវសារម្មណធម៌ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អនារម្មណធម៌ ( ធម៌មិនមានអារម្មណ៍ ) មិនមែនហេតុ អាស្រ័យនូវអនារម្មណធម៌ មិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ ចប់ ហេតុទុកសារម្មណទុកៈ ។ ហេតុទុកចិត្តទុកៈ នោចិត្តធម៌ ( ធម៌មិនមែនចិត្ត ) ជាហេតុ អាស្រ័យនូវនោចិត្តធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចិត្តទុកៈ ។