អភិធម្មបិដក ហេតុទុកចេតសិកទុកៈ
ក្បាលទី 81 · ទំព័រ 791
ហេតុទុកចេតសិកទុកៈ ចេតសិកធម៌ ជាហេតុ អាស្រ័យនូវចេតសិកធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ អចេតសិកធម៌ មិនមែនជាហេតុ អាស្រ័យនូវអចេតសិកធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់ បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចេតសិកទុកៈ ។ ហេតុទុកចិត្តសម្បយុត្តទុកៈ ចិត្តសម្បយុត្តធម៌ ( ធម៌ប្រកបដោយចិត្ត ) ជាហេតុ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។