អភិធម្មបិដក ហេតុទុកចិត្តសម្បយុត្តទុកៈ
ក្បាលទី 81 · ទំព័រ 791
ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មាន វារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចិត្តវិប្បយុត្តធម៌ ( ធម៌ប្រាសចាកចិត្ត ) មិនមែនជាហេតុ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចិត្តសម្បយុត្តទុកៈ ។