អភិធម្មបិដក ហេតុទុកចិត្តសំសដ្ឋទុកៈ

ក្បាលទី 81 · ទំព័រ 792

ហេតុទុកចិត្តសំសដ្ឋទុកៈ ចិត្តសំសដ្ឋធម៌ ( ធម៌ច្រឡូកច្រឡំដោយចិត្ត ) ជាហេតុ អាស្រ័យនូវចិត្តសំសដ្ឋធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មាន វារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចិត្តវិសំសដ្ឋធម៌ ( ធម៌ប្រាសចាកការច្រឡូកច្រឡំដោយ ចិត្ត ) មិនមែនជាហេតុ អាស្រ័យនូវចិត្តវិសំសដ្ឋធម៌ មិនមែនជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចិត្តសំសដ្ឋទុកៈ ។ ហេតុទុកចិត្តសមុដ្ឋានទុកៈ ចិត្តសមុដ្ឋានធម៌ ( ធម៌តាំងឡើងដោយចិត្ត ) ជាហេតុ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។