អភិធម្មបិដក ហេតុទុកចិត្តសមុដ្ឋានទុកៈ
ក្បាលទី 81 · ទំព័រ 792
ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មាន វារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ នោចិត្តសមុដ្ឋានធម៌ ( ធម៌មិនមែនតាំងឡើងដោយចិត្ត ) មិនមែនជាហេតុ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ មិនមែនជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចិត្តសមុដ្ឋានទុកៈ ។