អភិធម្មបិដក ហេតុទុកចិត្តសហភុទុកៈ

ក្បាលទី 81 · ទំព័រ 793

ហេតុទុកចិត្តសហភុទុកៈ ចិត្តសហភុធម៌ ( ធម៌កើតជាមួយនឹងចិត្ត ) ជាហេតុ អាស្រ័យនូវចិត្តសហភុធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៩ ។ នោចិត្តសហភុធម៌ ( ធម៌មិនមែនកើតជាមួយនឹងចិត្ត ) មិន មែនជាហេតុ អាស្រ័យនូវនោចិត្តសហភុធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចិត្តសហភុទុកៈ ។ ហេតុទុកចិត្តានុបរិត្តិទុកៈ ចិត្តានុបរិវត្តិធម៌ ( ធម៌ប្រព្រឹត្តទៅតាមចិត្ត ) ជាហេតុ អាស្រ័យនូវចិត្តានុបរិវត្តិធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។