អភិធម្មបិដក ហេតុទុកចិត្តានុបរិត្តិទុកៈ

ក្បាលទី 81 · ទំព័រ 793

នោចិត្តានុបរិវត្តិធម៌ ( ធម៌មិនមែនប្រព្រឹត្តទៅតាមចិត្ត ) មិនមែនជាហេតុ អាស្រ័យនូវនោចិត្តានុបរិវត្តិធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យ ទាំងអស់ ។ ចប់ ហេតុទុកចិត្តានុបរិវត្តិទុកៈ ។