អភិធម្មបិដក ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានទុកៈ
ក្បាលទី 81 · ទំព័រ 794
ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានទុកៈ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ( ធម៌ច្រឡូកច្រឡំនិងតាំងឡើង ដោយចិត្ត ) ជាហេតុ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ( ធម៌មិនមែនច្រឡូកច្រឡំនិង តាំងឡើងដោយចិត្ត ) មិនមែនជាហេតុ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានទុកៈ ។ ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ ចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ ( ធម៌ច្រឡូកច្រឡំតាំង ឡើង និងកើតឡើងជាមួយនឹងចិត្ត ) ជាហេតុ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។