អភិធម្មបិដក ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ
ក្បាលទី 81 · ទំព័រ 794
នោចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ ( ធម៌មិនមែនច្រឡូក ច្រឡំ តាំងឡើង និងកើតឡើងជាមួយនឹងចិត្ត ) មិនមែនជាហេតុ អាស្រ័យ នូវនោចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ចប់ ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ ។