អភិធម្មបិដក ហេតុទុកអជ្ឈត្តិកទុកៈ
ក្បាលទី 81 · ទំព័រ 795
ហេតុទុកអជ្ឈត្តិកទុកៈ អជ្ឈត្តិកធម៌ ( ធម៌ខាងក្នុង ) មិនមែនជាហេតុ អាស្រ័យ នូវអជ្ឈត្តិកធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ១ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់ ។ ពាហិរធម៌ ( ធម៌ខាងក្រៅ ) ជាហេតុ អាស្រ័យនូវពាហិរធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។ ចប់ ហេតុទុកអជ្ឈត្តិកទុកៈ ។