អភិធម្មបិដក ហេតុទុកឧបាទាទុកៈ
ក្បាលទី 81 · ទំព័រ 796
ហេតុទុកឧបទាទុកៈ នោឧបាទាធម៌ ( ធម៌មិនមែនឧបាទាន ) ជាហេតុ អាស្រ័យនូវនោឧបាទាធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់ បច្ច័យទាំងអស់ ។ ចប់ ហេតុទុកឧបាទាទុកៈ ។ ហេតុទុកឧបទិន្នទុកៈ ឧបាទិន្នធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេស មាន តណ្ហាជាដើមកាន់យក ) ជាហេតុ អាស្រ័យនូវឧបាទិន្នធម៌ ជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ។ សេចក្តីពិស្តារ មានគ្រប់ បច្ច័យទាំងអស់ ។ អនុបាទិន្នធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេស មាន តណ្ហាជាដើម មិនបានកាន់យក ) ជាហេតុ អាស្រ័យនូវអនុបាទិន្នធម៌ ជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។