អភិធម្មបិដក ហេតុសម្បយុត្តទុកហេតុទុកៈ
ក្បាលទី 81 · ទំព័រ 800
សហេតុកទុកហេតុទុកៈ ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មានវារៈ ១ គ្រប់បច្ច័យទាំងអស់ ។ ធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យ នូវធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៩ ។ ចប់ សហេតុកទុកហេតុទុកៈ ។ ហេតុសម្បយុត្តទុកហេតុទុកៈ ឧ ហេតុធម៌ប្រកបដោយហេតុ អាស្រ័យនូវហេតុធម៌ ប្រកបដោយ ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ នហេតុធម៌ ប្រកបដោយហេតុ អាស្រ័យនូវនហេតុធម៌ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។ ចប់ ហេតុសម្បយុត្តទុកហេតុទុកៈ ។