អភិធម្មបិដក នហេតុសហេតុកទុកហេតុទុកៈ
ក្បាលទី 81 · ទំព័រ 802
នហេតុសហេតុកទុកហេតុទុកៈ នហេតុធម៌មិនមែនជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវនហេតុធម៌មិនមែនជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ នហេតុធម៌ មិនមែនជាហេតុ ទាំងមិនមែនហេតុ អាស្រ័យនូវនហេតុធម៌ មិនមែនជាហេតុទាំងមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ចប់ នហេតុសហេតុកទុកហេតុទុកៈ ។ ចូឡន្តរទុកហេតុទុកៈ ហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យនូវហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ នហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យនូវនហេតុធម៌ ប្រព្រឹត្ត ទៅជាមួយនឹងបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។